គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការម្ចាស់ Facebook ដែលផ្សាយញុះញង់ថា គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងបរទេស

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះម្ចាស់ Facebook ដែលបានបង្ហោះញុះញង់បង្ខូចកេរ្តិ៍ឈ្មោះ ស្ថាប័ន គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ទាក់ទងការចេញផ្សាយបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ក្នុងលិខិតបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នឯករាជ្យ គោរពច្បាប់ អនុវត្តតាមច្បាប់ និងបំពេញការងារដោយតម្លាភាព គ្មានការជ្រៀតជ្រែកពីស្ថាប័នណាមួយឡើយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ពោលមិនដូចអ្វីដែលបានបង្ហោះផ្សាយលើ Facebook អគតិទាំងនោះឡើយ ហើយបានច្រានចោលរាល់ការបង្ហោះផ្សាយបំភ្លៃ បំភ័ន្ត បង្កាច់បង្ខូចនោះទាំងស្រុង។ សេចក្ដីបំភ្លឺបានចង្អុលប្រាប់ថា Facebook ដែលបានបង្ហោះផ្សាយថា គ.ជ.ប ជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់បរទេសនោះ រួមមាន Facebook ឈ្មោះ KH Khmer, ឈ្មោះ Real News ជាដើម។ សូមរំឭកដែរថា នៅអំឡុងពេលចេញផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ រួចមក គេសង្កេតឃើញថា បណ្ដាញសង្គម Facebook … Continue reading គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការម្ចាស់ Facebook ដែលផ្សាយញុះញង់ថា គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងបរទេស